សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ៣៧០០០ដុល្លារ ដល់ជម្រើសជាតិកម្ពុជាក្រោយឡើងជុំទី២ World Cup 2022
ក្រោយប្រកួតឈ្នះជម្រើសជាតិប៉ាគីស្ថានទាំងពីរជើងក្នុងវគ្គជម្រុះ World Cup 2022 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភទឹកប្រាក់ចំនួន៣៧០០០ដុល្លារអាមេរិក ដល់គ្រូបង្វឹក និងកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងអស់ ។
នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់ បានទៅទទួលក្រុមជម្រើសជាតិដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅរសៀលនេះហើយនាយឧត្តមសេនីយ៍ក៏បាននាំយកថវិការបស់សម្តេចទាំងទ្វេ មកប្រគល់ជូនក្រុមគ្រូបង្វឹក និងកីឡាករផងដែរ សម្រាប់ការវិលពីប្រទេសកាតារបស់ក្រុម គោព្រៃ ក្រោយឈ្នះប៉ាគីស្ថាន ២ ទល់ ១ សម្រាប់ការប្រកួតជើងទី២ ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះ លើក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងលទ្ធផល ៤ទល់១ សរុបទាំងពីរជើងហើយបានឡើងទៅវគ្គចែកពូលក្នុងវគ្គជម្រុះជុំទី២ជាបន្តទៀត ដែលនឹងចាប់ពូលនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ៕ រូបភាព៖ Fresh News