
ចាន់ រតនា ស្នើទៅ One ចង់ជួបកីឡាករចិន Ma Hao Bin ម្តងទៀត
ក្រោយពីជោគជ័យពីរប្រកួតចុងក្រោយក្នុងស្ថាប័ន One Championship ដោយបានផ្តួលកីឡាករឥណ្ឌូនេស៊ី អោយសន្លប់ទឹកទី២ទាំងពីរនាក់រួចមក ចាន់ រតនា ស្នើទៅអ្នករៀបចំចង់ជួបកីឡាករចិន Ma Hao Bin សារជាថ្មីម្តងទៀត ដោយរូបគេមិនអស់ចិត្តសម្រាប់ការចាញ់ក្នុងជំនួបលើកទីមួយ ។
ម្ចាស់ក្លិបប្រដាល់ សីល្បៈ បានប្រាប់ One ថា ខ្ញុំបានឃើញកីឡាករចិន Ma Hao Bin កំពុងមានសមត្ថភាពឡើង ប៉ុន្តែខ្ញុំចង់ជួបគេម្តងទៀតបន្ទាប់ពីខ្ញុំធ្លាប់ចាញ់កាលពីឆ្នាំ២០១៦ ហើយការឈ្នះពីរប្រកួតចុងក្រោយ របស់ខ្ញុំប្រហែលគ្រប់គ្រាន់សម្រាប់អ្នករៀបចំកម្មវិធីដើម្បីអោយមានការប្រកួតខ្ញុំជាមួយគាត់ម្តងទៀត ។
ពីរប្រកួតរបស់ ចាន់ រតនា នៅ One Championship បានផ្តួលកីឡាករ Rudy និង Abro ជនជាតិឥណ្ឌូនេស៊ី ត្រឹមទឹកទី២ ទាំងពីរនាក់ ៕