ចូលរួមរំលែកទុក្ខដល់គ្រួសារត្រកូលឡៅផង ដោយឪពុកទទួលមរណភាពដោយសារជំងឺ
ម៉ោង៣ទៀបភ្លឺឆ្លងចូលថ្ងៃចន្ទទី២៨ខែឧសភានេះ លោក ឡៅ ទ្រល បានទទួលមរណភាពដោយសារជំងឺគាំងបេះដូងនៅក្នុងផ្ទះរបស់ខ្លួន ពោលគឺទទួលមរណភាពក្រោយពេលដែលកូនប្រុសរបស់លោក ឡៅ ចិត្រា បានប្រកួតចាញ់កីឡាករ ផល សោភ័ណ្ឌ នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ខ៉ារ៉ាបាវនៅស្ថានីយ៌ទូរទស្សន៌បុស្តិ៍បាយ័ន្ត។
លោក ឡៅ ទ្រល មានវ័យ៥៩ឆ្នាំ តាមការនិយាយរបស់កូនប្រុសរបស់គាត់ ឡៅ ស៊ីណាត បាននិយាយនៅក្នុងរោងបុណ្យថា ឪពុករបស់គាត់មានជំងឺបេះដូងរាំរៃជាច្រើនឆ្នាំមកហើយ ដោយនូវប៉ុន្មានឆ្នាំចុងក្រោយនេះមិនដែលធ្វើទុកអ្វីឡើយដោយប្រកបរបការងារដូចគេដូចឯង។
តែមិនដឹងជាហេតុអ្វីនៅទៀបភ្លឺម៉ោង៣នេះជំងឺរបស់គាត់ក៏រើឡើងហើយក៏បុណ្យខ្យល់តែម្តងទៅ គាប់ជូនស្របពេលដែលកូនប្រុសរបស់លោកប្រកួតចាញ់ផង ខណៈពេលដែលមជ្ឈដ្ឋានមួយចំនួនគេគិតថាជំងឺរបស់គាត់រើឡើងនៅពេលដែលគាត់តាមដានការប្រកួតរបស់កីឡាករ ឡៅ ចិត្រា ។
សពរបស់លោក ឡៅ ទ្រល កំពុងតែធ្វើបុណ្យនៅឯគេហដ្ឋានរបស់លោកនៅខេត្តកំពង់ស្ពឺ ហើយនេះក៏ជាទុក្ខសោកក្រៀមក្រំមួយរបស់គ្រួសារត្រកូនឡៅ ដែលសុទ្ធសឹងជាអ្នកប្រដាល់ជើងខ្លាំងក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនេះក៏ជាដំណឹងមួយដើម្បីផ្តល់ជូនដល់ញាតិមិត្តជិតឆ្ងាយ ក៏ដូចជាអ្នកដែលគាំទ្រត្រកូលឡៅ អាចចូលរួមតាមរយះការទៅចូលបុណ្យផ្តល់នៅគេហដ្ឋានផ្ទាល់ រឺក៏ទំនាក់ទំនងផ្តាល់ទៅលេខទូរស័ព្ទឡៅ ស៊ីណាត ផ្ទាល់017659422៕