គ្រូរបស់ក្លឹប PKNP បានបញ្ជាក់មូលហេតុក្នុងការចែកផ្លូវជាមួយ កែវ សុផេង
លោក Abu Bakar Fadzim ដែលជាគ្រូរបស់ក្លឹប PKNP បានបញ្ជាក់ថា កីឡាករបាល់ទាត់កម្ពុជា កែវ សុផេង ត្រូវបានបញ្ចប់កិច្ចសន្យាជាមួយក្លឹប បន្ទាប់ពីកីឡាករនេះបានបង្ហាញទម្រង់លេងមិនបានល្អសម្រាប់ការប្រកួតកន្លងមក។ នេះបើយោងតាមការចុះផ្សាយរបស់ពីប្រភព Goal.com។
លោក Abu Bakar Fadzim បាននិយាយអំពីមូលហេតុដែលក្លឹបសំរេចចិត្តចែកផ្លូវជាមួយ កែវ សុផេង ថា ក្លឹបពិបាកទទួលយកទំរង់លេងរបស់កីឡាករកម្ពុជា កែវ សុផេង ស្របពេលដែលកីឡាកររូបនេះបានព្យាយាមប្រឹងប្រែងខ្លាំងដើម្បីសម្របជាមួយនឹងក្លឹបក្តី ម្យ៉ាងវិញទៀតរូបគេក៏មិនទាន់មានកាយសម្បទាល្អ ។
គួរបញ្ជាក់ថា កែវ សុផេង បានចុះកុងត្រារយៈពេល១ឆ្នាំ ផ្លាស់ពីភ្នំពេញក្រោនទៅលេងឲ្យ PKNP FC កាលពីចុងឆ្នាំ២០១៧។ នៅ PKNP FC គេបង្ហាញខ្លួនបាន៤ប្រកួត ទាត់បញ្ចូលទី១គ្រាប់៕