ប្រកាសតំលៃសំបុត្រ Pacquiao vs Matthysse មានដល់៥ពាន់ដុល្លារ ១សំបុត្រ
នៅថ្ងៃទី ១៥កក្កដាខាងមុខ Manny Pacquiao អ្នកប្រដាល់ហ្វីលីពីន ដែលជា Idol របស់ប្រិយមិត្តស្ទើរពាក់កណ្តាលទ្វីបអាស៊ី នឹងប្រកួតគ្នាជាមួយអ្នកប្រដាល់ម្ចាស់ខ្សែក្រវ៉ាត់ សញ្ជាតិអាហ្សង់ទីន Lucas Matthysse។ ជាការប្រកួត “Fight of Champions” ដែល Pacquiao ត្រូវដណ្តើមខ្សែក្រវ៉ាត់ welterweight របស់ស្ថាប័ន WBA ដែល Matthysse ដណ្តើមបានពីកីឡាករថៃ Tewa Kiram កាលពីថ្ងៃទី ២៧មករា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ តាមរយៈការឈ្នះ KO ដែលប្រកួត នៅសហរដ្ឋអាមេរិក។ ដួច្នេះមានន័យថា Matthysse ត្រូវការពារខ្សែក្រវ៉ាត់របស់ខ្លួន សម្រាប់ការប្រកួតនៅខែក្រោយ។
ដោយសារនេះគឺជាការប្រកួតធំ រួមទាំងត្រូវធ្វើឡើងក្នុងប្រទេសម៉ាឡេស៊ី ដែលទើបតែបោះឆ្នោតផ្លាស់ប្តូរមេដឹកនាំប្រទេសថ្មីៗផង ដូច្នេះការលក់សំបុត្រ ត្រូវចាប់ផ្តើមតាំងពីថ្ងៃទី ៦ខែមិថុនាតទៅ។ ការលក់សំបុត្រ នឹងធ្វើឡើងនៅសង្វៀន Axiata Arena ក្នុងទីក្រុងកូឡាំឡាំពួរ និងតាមបណ្តាញអនឡាន (https://myticket.asia) ចាប់ពីម៉ោង ៤ល្ងាចតទៅ។ ចំពោះតំលៃសំបុត្រវិញ មាន៖ $5,000, $2,000, $1,000, $500, $350, $250 and $125។ សំបុត្រនេះ នឹងលក់ដល់ប្រិយមិត្តចំនួន ១,៦០០០កៅអី។
គួរជម្រាបជូនថា តំលៃសំបុត្រដ៏ថ្លៃនេះ គឺដោយសារតែគោលការណ៍ថ្មីរបស់លោកនាយករដ្ឋមន្ត្រីថ្មី Mahathir bin Mohamad តម្រូវឲ្យយកពន្ធ ៦ភាគរយ ពីការលក់សំបុត្រនៃព្រឹត្តិការណ៍កីឡាប្រដាល់នេះ។ យ៉ាងណាក៏ដោយ ក្រោយសន្និសីទកាសែតពេលប្រកាសជាប់ឆ្នោត កាលពីចុងខែមេសាកន្លងទៅ លោក Mahathir ក៏បានលើកឡើងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ និងកិត្តិយសរបស់កូឡាឡាំពួរ ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះឡើង៕
ប្រភព៖ Manilastandard.net