Pep ស្ដាយ Haaland និង KDB មិនបាននៅដល់ប៉េណាល់ទី
អ្នកចាត់ការ Manchester City លោក Pep Guardiola បានបង្ហាញអារម្មណ៍សោកស្ដាយដែល Erling Haaland និង Kevin de Bruyne មិនបានបន្តលេងដល់បាល់កាត់សេចក្ដី១១ម៉ែត្រដែលក្រុមរបស់លោកចាញ់ Real Madrid ធ្លាក់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ។
គ្រូបង្វឹកជនជាតិអេស្ប៉ាញនិយាយថា អ្នកទាំង២បានសុំប្ដូរចេញក្នុងការប្រកួតដែលស្មើគ្នា១ទល់នឹង១ ក្នុងជើងទី២ ហើយសរុបទាំង២ជើង គឺ៤ទល់នឹង៤ ឈានដល់បាល់ប៉េណាល់ទីកាត់សេចក្ដី។
លោក Pep ថ្លែងថា ពួកគេបានសុំលោកប្ដូរចេញ ព្រោះមិនអាចបន្តបាន។
Real Madrid បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយ Bayern Munich, Paris Saint Germain និង Borussia Dortmund៕