កូនខ្មែរកាត់បារាំង Loic Chan មិនបានជាប់បញ្ជីចុងក្រោយ U23 កម្ពុជា
Loïc Chan ឬ ចាន់ឡូអិច អាឡាអ៉ិន ដែលជាយុវជនរបស់ RCD Mallorca ក្នុងលីគកំពូលអេស្ប៉ាញ មិនត្រូវបានលោក Felix Dalmas ជ្រើសរើសចូលបញ្ជីចុងក្រោយសម្រាប់ត្រៀម AFF U23 នៅប្រទេសថៃឡើយ។
Loïc បានធ្វើដំណើរពីអេស្ប៉ាញមកធ្វើតេស្តជាមួយក្រុម U23 កម្ពុជា ជិត ២ សប្ដាហ៍ និងជាលើកដំបូងហើយដែលរូបគេបានមកហ្វឹកហាត់ជាមួយកីឡាករខ្មែរឯទៀតនៅកម្ពុជា។
សម្រាប់កីឡាករ២៣នាក់ក្នុងបញ្ជីចុងក្រោយនឹងហោះទៅប្រទេសថៃ ថ្ងៃអង្គារ ទី១៥ ខែសីហា ខណៈការប្រកួតបើកឆាក AFF U23 នឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ដោយកម្ពុជាត្រូវប៉ះប្រ៊ុយណេ៕