PSG ចាញ់នៅ Ligue 1 លើកដំបូង
Paris St-Germain បានទទួលបរាជ័យលើកទី១ក្នុងក្របខណ្ឌកំពូលបារាំង French Ligue 1 រដូវកាល២០២២/២០២៣នេះ និងជាការចាញ់លើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២២។
ពួកគេបានចាញ់ក្រុមលេខ២ Lens ខណៈគូប្រជែងមួយនេះបានចាញ់តែម្តងគត់ក្នុង១៧ប្រកួត Ligue 1 នៅរដូវកាលនេះ ហើយឥឡូវតាមពីក្រោយ PSG តែ៤ពិន្ទុ។
Lois Openda រកបានមួយគ្រាប់ និង assist ឲ្យ Claude-Maurice រកបានមួយគ្រាប់ទៀតសម្រាប់ក្រុមលោក Franck Haise ។ គ្រាប់បាល់ទី១របស់ Lens កើតឡើងដោយ Przemyslaw Frankowski ក្នុងនាទីទី៥ មុន Hugo Ekitike តាមស្មើ៣នាទីបន្ទាប់។
PSG មិនមាន Neymar ដែលត្រូវបានព្យួរបន្ទាប់ពីការបណ្តេញចេញកាលពីថ្ងៃពុធ ស្របពេល Lionel Messi ដែលបន្តសម្រាកក្រោយការប្រកួត World Cup ៕