Campbell ចេញពីទ័ពទៅ Ho Chi Minh City
អតីតខ្សែការពារភ្នំពេញក្រោន Jonny Campbell បានចូលរួមជាមួយ Ho Chi Minh City FC នៃលីគកំពូលវៀតណាម ក្រោយចប់កិច្ចសន្យានៅសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។
Campbell បានប្រកបអាជីពនៅកម្ពុជាលើកដំបូងក្នុងរដូវកាល២០១៨ ដោយលេងឲ្យភ្នំពេញក្រោន មុនផ្ទេរទៅព្រះខ័នរាជស្វាយរៀងក្នុងរដូវកាល២០១៩ដែលរូបគេរួមចំណែកឈ្នះជើងឯកលីគកំពូល។
ក្រោយចប់រដូវកាល២០២០ គេបានទៅចូលរួមជាមួយក្លិបលីគកំពូលហ្វីលីពីន United City FC។
កីឡាករអាមេរិករូបនេះបានវិលមកកម្ពុជាវិញក្នុងរដូវកាល២០២២ ជើងទី២ ដោយចូលរួមជាមួយកងយោធពលខេមរភូមិន្ទ៕