Toni Kroos បានកាតក្រហមលើកដំបូងក្នុងអាជីព
ក្នុងនាទី៩០+១ Toni Kroos បានបង្កកំហុសលើកីឡាករ Girona ក្នុងការប្រកួត La Liga នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា។ អជ្ញាកណ្ដាលក៏ផ្ដល់កាតលឿងទី២ដល់គេដែលស្មើនឹងកាតក្រហម។
ចាប់តាំងពីប្រកបអាជីពក្នុងឆ្នាំ២០០៧ដល់បច្ចុប្បន្ន នេះជាលើកទី១ហើយដែល Kroos ទទួលបានកាតក្រហម។ បើនិយាយពីកាតលឿងវិញ គេទទួលបាន៨៤សន្លឹកពីការលេង៧៤០ប្រកួត ដែលរួមមាននៅ Bayern Munich, Leverkusen, Real Madrid និងអាល្លឺម៉ង់។
Real Madrid បានបញ្ចប់ការប្រកួតដោយលទ្ធផល១ទល់នឹង១ជាមួយ Girona មានន័យថា ក្រុមកំពូលតារាងមួយនេះបានកាត់បន្ថយការនាំមុខ FC Barcelona មកត្រឹមមួយប៉ុណ្ណោះ៕