គ្រូ U17 កោះម៉ារីណាខាងជើងទប់ទឹកភ្នែកមិនជាប់មុនប៉ះ U17 កម្ពុជា
ក្នុងសន្និសីទសារព័ត៌មានមុនប៉ះ U17 កម្ពុជា លោក Michiteru Mita គ្រូបង្គោល U17 កោះម៉ារីណាខាងជើង បានសម្រក់ទឹកភ្នែក បន្ទាប់ពីរបូតគ្រាប់បាល់ទៅដល់ទៅ៣៤គ្រាប់ពីការប្រកួត២លើក។
ក្នុងការប្រកួតជម្រុះ AFC U17 Championship 2023 ចំនួន២លើកកន្លងទៅ កោះម៉ារីណាខាងជើង ចាញ់អូស្ត្រាលី ២៣ទល់នឹង០ និងចាញ់ចិន១១ទល់នឹង០។
នៅថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២នេះ កោះម៉ារីណាខាងជើងនឹងជួបជាមួយកម្ពុជាដែលរបូត១៩គ្រាប់វិញម្ដង។ ជំនួបរវាងក្រុមទាំង២នឹងធ្វើឡើងនៅម៉ោង៣និង៣០នាទីរសៀលម៉ោងនៅកម្ពុជា។
២ប្រកួតកន្លងមក កម្ពុជា និងកោះម៉ារីណា មានសូន្យពិន្ទុដូចគ្នា៕