លម្អិតលទ្ធផលចាប់ពូល AFF Cup 2022/2023
ការចាប់ពូលជាផ្លូវការសម្រាប់ការប្រកួតបាល់ទាត់ដ៏ធំបំផុតប្រចាំឧបទ្វីបអាស៊ីអាគ្នេយ៍ AFF Cup 2022/2023 ត្រូវបានធ្វើឡើងរួចរាល់ហើយនៅថ្ងៃអង្គារ ទី៣០ ខែសីហា នេះ។
ក្រុមការពារតំណែងជើងឯកថៃ នឹងត្រូវជួបជាមួយក្រុមជើងឯករង ឥណ្ឌូនេស៊ី ឆ្នាំ ២០២០ ក្នុងពូល A ដែលក្នុងនោះក៏មានហ្វីលីពីន និងកម្ពុជា បូករួមទាំងក្រុមឈ្នះវគ្គ play-off រវាងប្រ៊ុយណេ និងទីម័រខាងកើត។
តាមពិតទៅថៃ និងឥណ្ឌូនេស៊ី បានជួបគ្នាចុងក្រោយក្នុងវគ្គផ្តាច់ព្រ័ត្រ២០២០កាលចុងឆ្នាំ២០២១ ។
ម្ចាស់ជើងឯក ២០១៨ វៀតណាម, ម្ចាស់ជើងឯក២០១០ ម៉ាឡេស៊ី, ជើងឯកបួនសម័យកាលសិង្ហបុរី, មីយ៉ាន់ម៉ា និងឡាវក្នុងពូល B។
ព្រឹត្តិការណ៍ AFF Cup 2022 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
និយាយពីរបៀបប្រកួត ការប្រកួតលើកនេះនឹងធ្វើឡើងលក្ខណៈក្នុង និងក្រៅដី ពោលក្រុមនីមួយៗអាចធ្វើបាន២ដង។ ឈានចូលដល់វគ្គ៤ក្រុម និងវគ្គផ្ដាច់ព្រ័ត្រក៏នឹងប្រកួតចំនួន២ជើងដូចគ្នា៕