ប៉ុន្មានហេតុផលនេះហើយដែល Bale សម្រេចចិត្តទៅលីគកំពូលអាមេរិក
ដូចបានដឹងហើយថា Gareth Bale បានសម្រេចចិត្តទៅចូលរួមជាមួយក្លិប Los Angeles FC នៃលីគកំពូលអាមេរិក ក្រោយចាកចេញពី Real Madrid។
មានហេតុផលមួយចំនួនដែលប្រធានក្រុមជម្រើសជាតិវេលស៍ផ្លាស់ទៅកាន់ដែនដីអាមេរិក។ ទី១ គេអាចមានឱកាសលេងច្រើន ហើយបរិយាកាសនៅទីនោះក៏ល្អថែមទៀតអាចឲ្យគេរីករាយ។ ទី២ ទោះមិនបានប្រាក់ខែច្រើន តែគេអាចរកចំណូលតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម។ ទី៣ កន្លែងលេងកូនហ្គោលក៏ច្រើន ដល់ទៅ១៩កន្លែងដែលជាកីឡាគេចូលចិត្ត។ ទី៤ គេមិនមែនជា Super Star ពីចក្រភពអង់គ្លេសតែម្នាក់ទេដែលបានទៅប្រកបអាជីពនៅអាមេរិក ដែលពីមុនមកក៏មាន David Beckham, Wayne Rooney, Frank Lampard, Steven Gerrard ជាដើម។
គួរដឹងដែរថា ការផ្ទេរទៅអាមេរិក ជាមួយ Los Angeles FC គឺមិនមានតម្លៃខ្លួនទេ៕