គ្រូវិសាខា ថា នឹងព្យាយាមរារាំង Privat ឲ្យបាន
វិសាខា នឹងបន្តការប្រកួតវគ្គចែកពូល AFC Cup 2022 ប្រចាំពូល G នៅម៉ោង៤ល្ងាចថ្ងៃចន្ទ ទី២៧ ខែមិថុនា នេះ ដោយត្រូវប៉ះក្រុមជើងឯកលីគកំពូលឥណ្ឌូនេស៊ី Bali United ដែលមានអតីតខ្សែប្រយុទ្ធឆ្នើមព្រះខ័នរាជស្វាយរៀង Privat Mbarga។
ធ្លាប់ជាខ្សែប្រយុទ្ធដ៏ល្បីមួយរូបនៅលីគកំពូលកម្ពុជា មុនផ្លាស់ទៅលីគកំពូលឥណ្ឌូនេស៊ី កាលខែធ្នូ ឆ្នាំ២០២១។ យ៉ាងណា លោក មាស ចាន់ណា គ្រូបង្គោលក្រុមវិសាខា ជឿជាក់ថា កូនក្រុមរបស់លោកនឹងអាចរារាំង Privat បាន។
“មែនហើយ គាត់មានបទពិសោធលេងនៅលីគកំពូលកម្ពុជា អ៊ីចឹងគាត់ដឹងច្បាស់ពីយើង ប៉ុន្តែគាត់ក៏ធ្លាប់ជាកីឡាកររបស់ខ្ញុំ អ៊ីចឹងខ្ញុំដឹងពីគាត់ដែរ។ ខ្ញុំរំពឹងថា ខ្សែការពាររបស់ខ្ញុំនឹងអាចរារាំងគាត់។ គាត់គួរតែបារម្ភពេលលេងជាមួយយើង និងត្រូវធ្វើម៉េចរកគ្រាប់បាល់ពីយើងឲ្យបាន។”
គិតត្រឹមមួយប្រកួតប្រចាំពូល G វិសាខាមាន៣ពិន្ទុស្មើ Bali United តែឈរលេខ២ ព្រោះចាញ់គ្រាប់បាល់៕