រឿងទាំងនេះដែលលោក Erik ten Hag ត្រូវធ្វើពេលមកកាន់ Man UTD
បន្ទាប់ពីការប្រកាសជាផ្លូវការតែងតាំងគ្រូបង្វឹកថ្មីនៅរដូវកាលក្រោយរបស់ Man UTD គឺលោក Ten Hag ពេលនេះលោកនឹងត្រូវបានផ្តល់ទឹកប្រាក់ច្រើនជាង 120 លានផោនដើម្បីចំណាយលើការស្រោចស្រង់ក្រុម Man United ។
ក្នុងនោះសារព័ត៍មាន The Time បានចុះថាកីឡាករ Bruno Fernandes, Raphaël Varane និង David de Gea ត្រូវបានគេសំគាល់ថាជាកីឡាករលំដាប់ពិភពលោកដែលជួយក្រុមឲ្យល្អ។
ផ្ដល់កីឡាករដែលមានទេព្យកោសល្យដូចជា Anthony Elanga, Hannibal Mejbri និង Alejandro Garnacho លេង។
លោក Mitchell van der Gaag ជិតឈានដល់កិច្ចព្រមព្រៀងមួយដើម្បីទទួលតួនាទីជាជំនួយការគ្រូបង្វឹក។
លោក Eric Ramsay ដែលជាគ្រូបង្វឹកឈុតដំបូងរបស់ក្រុមនឹងស្នាក់នៅបន្ត ដោយសារតែសមត្ថភាពរបស់លោកអាចនិយាយភាសាអេស្ប៉ាញ និងបារាំង។
កីឡាករ Antony ត្រូវបានគេយល់ថាស្ថិតក្នុងគោលដៅរបស់Man UTD ដែលមានតម្លៃប្រហែល 55 លានផោន។
[ប្រភព៖ Times]
The Nightmare