Messi ប្រាប់ Xavi កុំយកកីឡាករ PSG ម្នាក់នេះទៅ Barcelona
Lionel Messi បានប្រាប់អតីតមិត្តរួមក្រុម Xavi ថា កុំចុះកុងត្រាយក Xavi Simons ទៅ FC Barcelona វិញ។
តាមពិតទៅ Simons ធ្លាប់ជាយុវជនរបស់ Barcelona ពីឆ្នាំ២០១០ដល់២០១៩ មុនផ្លាស់ទៅថ្នាល PSG ចុងឆ្នាំដដែលនោះ។ ទន្ទឹមនឹងនេះ លោក Xavi ក៏បានសម្លឹងទៅអតីតកីឡាករដែលដុះចេញពីថ្នាលក្រុមអ្នកមានបុណ្យជាច្រើន ដែលក្នុងនោះក៏មាន Xavi Simons ម្នាក់ដែរ។ យ៉ាងណា Messi មិនបាច់យកទៅវិញទេ ព្រោះកីឡាករជនជាតិហូឡង់រូបនេះមិនមានការអភិវឌ្ឍច្រើនឡើយ។
ដោយឡែក Paris Saint Germain ក៏ចង់បន្តកិច្ចសន្យាដល់កីឡាករវ័យ១៨ឆ្នាំខាងលើដែរ ប៉ុន្តែគេថា ទាល់តែដាក់គេចូលលេងបានទៀងទាត់ទើបយល់ព្រម។
Simons បានជាប់ក្រុមធំ PSG ក្នុងឆ្នាំ២០២១ តែទើបលេងបាន៧ប្រកួតប៉ុណ្ណោះពីគ្រប់កម្មវិធី។ ក្នុងរដូវកាល២០២១/២០២២ នេះគេបានលេង៣ប្រកួត ហើយក្រៅពីហ្នឹងសុទ្ធតែនៅកៅអីបម្រុង៕