កាលបរិច្ឆេទជើងទី១ El Clasico ២០២១/២០២២
ការប្រកួតក្របខណ្ឌ La Liga សប្ដាហ៍ទី១០ រដូវកាល២០២១/២០២២ នឹងមានជំនួបដ៏ធំដែលគេហៅថា El Clasico រវាង Real Madrid និង FC Barcelona នៅថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១។
និយាយពីក្រុមទាំង២ដើមរដូវកាលនេះ បានលទ្ធផលខុសគ្នា ដោយ Real Madrid កំពុងកាន់កាប់កំពូលតារាង មាន១៦ពិន្ទពីការប្រកួត៦លើក ខណៈ Barcelona ឯណោះវិញនៅលេខ៧ មាន៩ពិន្ទុ។ ទន្ទឹមនឹងនេះ គ្រូបង្គោលក្រុម Barca លោក Ronald Koeman ក៏កំពុងប្រឈមនឹងការដកតំណែងដែរ។
ជំនួបក្រុមទាំង២នឹងកើតឡើងក្រោយយុទ្ធនាការ UEFA Champions League ដែល Real Madrid ត្រូវទៅផ្ទះ Shaktar Donets នៅអ៊ុយក្រែន ថ្ងៃអង្គារ ទី១៩ ខែតុលា។ ចំណែក Barcelona ត្រូវទទួលក្រុមអ៊ុយក្រែនមួយទៀត គឺ Dynamo Kiev។ ដូច្នេះអាចនិយាយបានថា Barcelona មានពេលសម្រាកតិចជាង Real Madrid៕