ជប៉ុនដកខ្លួនពីម្ចាស់ផ្ទះ FIFA Club World Cup 2021
ប្រទេសជប៉ុនបានសម្រេចចិត្តដកខ្លួនពីការធ្វើម្ចាស់ផ្ទះ FIFA Club World Cup 2021 នាខែធ្នូខាងមុខ ដោយសារតែការរឹតត្បិតលើបញ្ហាជំងឺកូវីដ១៩។
សហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានទទួលដំណឹងនេះពីសហព័ន្ធបាល់ទាត់ជប៉ុននៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា។
ការប្រកួតរៀងរាល់ឆ្នាំនេះប្រព្រឹត្តទៅដោយមានការចូលរួមពីម្ចាស់ជើងឯកប្រចាំទ្វីបនីមួយៗ។ FIFA នឹងប្រកាសពីម្ចាស់ផ្ទះថ្មីនាពេលខាមុខ។
ស្របពេលជប៉ុនបានធ្វើម្ចាស់ផ្ទះអូឡាំពិក និងប៉ារ៉ាឡាំពិករដូវក្ដៅ រដ្ឋាភិបាលក្រុងតូក្យូបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីជួបបញ្ហាកូវីដ១៩កាន់តែខ្លាំង។
ឆ្នាំ២០២១ គឺជាលើកទី៩ដែលជប៉ុនត្រូវរ៉ាប់រងជាម្ចាស់ផ្ទះ FIFA Club World Cup និងចំជួនខួប១០០ឆ្នាំនៃសហព័ន្ធបាល់ទាត់ជប៉ុន។
ដោយឡែក FIFA Club World 2020 ត្រូវបានលើកពានដោយ Bayern Munich ដែលប្រព្រឹត្តទៅនៅប្រទេសកាតារ កាលខែកុម្ភៈ៕