Dortmund ឈានដល់កិច្ចព្រមព្រៀងពាក្យសំដីដើម្បីលក់ Erling Haaland មកកាន់ Real Madrid
ក្លិប Borussia Dortmund ត្រូវបានគេរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងពាក្យសំដីជាមួយក្លិប Real Madrid ជុំវិញការផ្ទេរកីឡាករ Erling Haaland ។កីឡាករវ័យ ២១ ឆ្នាំរូបនេះគឺជាយុវជនម្នាក់ក្នុងចំណោមយុវជនដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតនៅទ្វីបអឺរ៉ុប ហើយកំពុងត្រូវបានក្លឹបមួយចំនួនដេញតាមចង់បានរូបគេ។ ជាមួយគ្នានោះ Manchester United, Manchester City និង Paris Saint-Germain ក៏បានចាប់អារម្មណ៍ចង់ទិញខ្សែប្រយុទ្ធរូបនេះកាលពីរដូវក្តៅផងដែរ។ ដោយឡែកបើយោងតាមសារព័ត៌មាននៅអេស្ប៉ាញក៏បានអះអាងថា ការផ្ទេរ Haaland ពី Dortmund មកក្រុងម៉ាឌ្រីដទំនងអាចទៅរួច ក៏ដោយសារ Real ពិតជាមានបំណងចង់ទិញកីឡាកររូបនេះមែន។