Mikel Arteta កំពុងលួង Aguero មកកាន់ក្លឹប Arsenal
លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានកោតសរសើរ Sergio Aguero ចំពោះទេពកោសល្យក្នុងការស៊ុតបាល់បញ្ជូលទីកន្លងមក ស្របពេលដែលអ្នកចាត់ការរូបនេះទទួលដំណឹងថា Aguero នឹងត្រៀមដើរចេញពី Man City នៅចុងរដូវកាលនេះ ខណៈដែលកិច្ចសន្យារបស់គេនិងត្រូវផុតកំណត់នាចុងរដូវកាលនេះហើយ។
គួរបញ្ជាក់ថា Arsenal កំពុងពិចារណាចង់បាន Aguero មកកាន់ទឹកដី Emirates Stadium ដោយគ្មានតម្លៃខ្លួន ស្របពេលដែលម្ចាស់សម៉ីខ្លួនផ្ទាល់ហាក់បីដូចជាចាប់អារម្មណ៍ជាមួយនិងក្លឹប Barcelona ជាង ព្រោះចង់ផ្សារភ្ជាប់ជាមួយនិងមិត្តរួមជាតិរបស់គេ Lionel Messi។ ជាមួយគ្នានេះក៏មានដំណឹងបន្ថែមទៀតថា Manchester United, Chelsea និង PSG ក៏ត្រូវបានគេចាប់អារម្មណ៍រូបគេផងដែរ។