កីឡាករជប៉ុន Kyogo Furuhashi បានធ្វើការផ្ទេរពីក្លិប Vissel Kobe ទៅកាន់ Celtic FC
កីឡាករជប៉ុន Kyogo Furuhashi បានធ្វើការផ្ទេរពីក្លិប Vissel Kobe ក្នុងក្របខណ្ឌ J1 League ប្រទេសជប៉ុន ទៅកាន់ទឹកដីនៃប្រទេសស្កុតឡែន គឺក្លិប Celtic FC។ នេះគឺជាការចាកចេញពីទឹកដីកំណើតលើកដំបូងរបស់ខ្សែប្រយុទ្ធស្លាបឆ្វេងរូបនេះ ចាប់តាំងពីកីឡាករវ័យ២៦ឆ្នាំរូបផ្តើមអាជីពបាល់ទាត់នៅឆ្នាំ២០១៧ជាមួយក្លិប FC Gifu។
ក្រោយចំណាយពេល៣ឆ្នាំជាមួយក្លិប Vissel Kobe កីឡាករកម្ពស់ ១ម៉ែត្រ៧០ រូបនេះ បានបង្ហាញខ្លួន៩៥ដង និងស៊ុតបញ្ជូលទីបាន៤២គ្រាប់ ហើយក៏ធ្លាប់ចូលរួមជាមួយក្លិបឈ្នះពានរង្វាន់ធំៗចំនួន២ផងដែរ គឺពានរង្វាន់ Emperor’s Cup: 2019 និង Japanese Super Cup: 2020៕