ផ្លូវការហើយ! Bezema ជាប់ជម្រើសជាតិបារាំងទៅ EURO ក្រោយអវត្តមាន៦ឆ្នាំ
ក្រោយអវត្តមាន៦ឆ្នាំកន្លងមក Karim Benzema បានជាប់ជម្រើសជាតិបារាំងសាជាថ្មី ដោយគេត្រូវបានចុចឈ្មោះចូលបញ្ជី២៦នាក់សម្រាប់ព្រឹត្តិការណ៍ EURO 2020 នាខែមិថុនា ខាងមុខ។
គេចូលលេងចុងក្រោយបង្អស់ក្នុងឆ្នាំ២០១៥ បន្ទាប់ពីលេចធ្លាយរឿងពាក់ព័ន្ធនឹងការគំរាមបញ្ចេញវីដេអូអាសអាភាសមួយរបស់អតីតមិត្តរួមក្រុម។ បញ្ហានេះធ្វើឲ្យគេខកខានចូលរួមព្រឹត្តិការណ៍ EURO 2016 និង World Cup 2018។ កាលខែមករា ឆ្នាំ២០២១ រដ្ឋអាជ្ញាបារាំងប្រកាសថា Benzema នឹងត្រូវចូលខ្លួនក្នុងសវនាការ។
លោក Didier Deschamps គ្រូបង្គោលក្រុមជម្រើសជាតិបារាំងទទូចថា អ្វីសំខាន់នោះ គឺថ្ងៃនេះ និងថ្ងៃស្អែក។ លោកបានជួបពិភាក្សាជាមួយ Benzema ជាច្រើនម៉ោង និងឈានដល់សេចក្ដីសម្រេច។ យ៉ាងណា លោកមិនអាចបង្ហាញលម្អិតពីការពិភាក្សាបានទេ។
Benzema រកបាន២៧គ្រាប់ពីការចូលលេង៨១ដងសម្រាប់ក្រុមជម្រើសជាតិបារាំង។ នៅ Real Madrid រដូវកាលនេះ Benzema រកបាន២៩គ្រាប់ រួមបញ្ចូលទាំងការរកបាន១១គ្រាប់ក្នុងចំណោម១០ប្រកួត និង assist ៨ដងពីគ្រប់កម្មវិធី។
ជម្រើសជាតិបារាំងស្ថិតក្នុងពូល F ជាមួយហុងគ្រី, ព័រទុយហ្គាល់ និងអាល្លឺម៉ង់។
ខាងក្រោមជាបញ្ជីទាំង២៦នាក់ ៖
អ្នកចាំទី: Hugo Lloris (Tottenham), Mike Maignan (Losc), Steve Mandanda (Marseille)
ខ្សែការពារ: Lucas Digne (Everton), Leo Dubois (Lyon), Lucas Hernandez (Bayern Munich), Presnel Kimpembe (PSG), Jules Kounde (Sevilla), Clement Lenglet (Barcelona), Benjamin Pavard (Bayern Munich), Raphael Varane (Real Madrid), Kurt Zouma (Chelsea)
ខ្សែបម្រើ: N’Golo Kante (Chelsea), Thomas Lemar (Atletico Madrid), Paul Pogba (Manchester United), Adrien Rabiot (Juventus), Moussa Sissoko (Tottenham), Corentin Tolisso (Bayern Munich)
ខ្សែប្រយុទ្ធ: Wissam Ben Yedder (Monaco), Karim Benzema (Real Madrid), Kingsley Coman (Bayern Munich), Ousmane Dembele (Barcelona), Olivier Giroud (Chelsea), Antoine Griezmann (Barcelona), Kylian Mbappe (PSG), Marcus Thuram (Borussia Monchengladbach)