អ្នកចាំទី Sevilla ទាត់ចុងម៉ោងតាមស្មើ Valladolid
អ្នកចាំទី Bono របស់ Sevilla បានទាត់បញ្ចូលទីនាទី៩០+៥ ដើម្បីសាងយកបានមួយពិន្ទុពី Real Valladolid។
ក្នុងជំនួប La Liga សប្ដាហ៍ទី២៨ នៅថ្ងៃសៅរ៍ ទី២០ ខែមីនា អ្នកចាំទីជម្រើសជាតិម៉ារ៉ុកខាងលើបានឡើងទៅលើពេលទាត់បាល់ជ្រុង ហើយក៏មានឱកាសស៊ុតបញ្ចូលទីបានសម្រេច បន្ទាប់ពីការទាត់ខុសដោយ Jules Kounde។
Bono ក៏ត្រូវបានផ្ដល់កាតលឿងដែរដោយសារដោះអាវអបអរ។
Fabian Orellana ជាអ្នកទាត់បាល់១១ម៉ែត្រឲ្យ Valladolid នាំមុខក្នុងវគ្គទីមួយ។
Bono កើតនៅកាណាដា បានក្លាយជាអ្នកចាំទី Sevilla ម្នាក់ទៀតហើយដែលបានរកគ្រាប់បាល់បញ្ចូលទី បន្ទាប់ពី Andres Palop។ កាលណោះ Palop បានតែតបញ្ចូលទី Shakhtar Donetsk ក្នុងជំនួប Europa League រដូវកាល២០០៦/២០០៧។
Bono ក៏ជាអ្នកចាំទី២នៅរដូវកាលនេះ បន្ទាប់ពី Marko Dmitrovic របស់ Eibar ទាត់១១ម៉ែត្រចូល Atletico Madrid កាលខែមករា។
ឆ្នាំចុងក្រោយដែលមានការទាត់បញ្ចូលទី២គ្រាប់ដោយអ្នកចាំទីនៅ La Liga គឺឆ្នាំ១៩៨៧៕