ខ្សែប្រយុទ្ធ Timo Werner ត្រៀមចាកចេញពីក្រុមតោខៀវ Chelsea ក្រោយចប់រដូវកាលនេះ
ខ្សែប្រយុទ្ធ Timo Werner ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីចាកចេញពីក្រុមតោខៀវ Chelsea នៅដំណាច់រដូវកាលនេះ ក្រោយពីមិនជោគជ័យនៅទឹកដីអង់គ្លេស។
មូលហេតុដែលកីឡាករសញ្ជាតិអាល្លឺម៉ង់សម្រេចចិត្តចង់ចាកចេញ គឺដោយសារតែរូបគេមិនទទួលបានភាពជោគជ័យដូចនៅស្រុកកំណើតរបស់ខ្លួនកាលពីរដូវកាលមុន ខណៈគិតមកទល់ពេលនេះរូបគេស៊ុតបញ្ចូលទីបានតែ៥គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន២៧លើកនៅក្របខ័ណ្ឌ Premier League ស្របពេលដែលគ្រូបង្វឹក Thomas Tuchel ក៏មិនសូវជាពេញចិត្តអំពីទម្រង់លេងរបស់គេផងដែរ។
គួរឱ្យដឹងថា អតីតយុវជ Stuttgart បានផ្លាស់ចេញពី RB Leipzig មកកាន់ទឹកដី Stamford Bridge នៅរដូវកាលនេះក្នុងតម្លៃខ្លួន៤៧.៥លានផោន ក្រោមការដឹកនាំរបស់គ្រូបង្វឹក Frank Lampard មុនត្រូវបញ្ចប់តំណែងកាលពីពេលថ្មីៗនេះ។