Liverpool បរាជ័យ៥ដងជាប់គ្នាក្នុងដីលើកដំបូង
Liverpool បន្តលទ្ធផលមិនល្អនៅកីឡដ្ឋាន Anfield ក្រោយត្រូវ Chelsea ស៊ី០ទល់នឹង១ ក្នុងការប្រកួត Premier League នៅថ្ងៃព្រហស្បិ៍ ទី០៤ ខែមីនា។
នេះជាលើកទី៥ជាប់គ្នាហើយដែលក្រុមហង្សក្រហមចាញ់លើដីខ្លួនឯង និងជាលើកដំបូងដែលចាញ់ជាប់គ្នា៥ដងបែបនេះ។
មុន Chelsea ពួកគេចាញ់ Burnley, Brighton, Man City និង Everton។ ផ្ទុយទៅវិញមុនបរាជ័យជាប់ៗគ្នាបែបនេះ ក្រុមលោក Jurgen Klopp មិនដែលចាញ់ឡើយដល់ទៅ៦៨ប្រកួតជាប់គ្នាចាប់តាំងពីខែមេសា ឆ្នាំ២០១៧។ ប៉ុន្តែអ្វីៗបានប្រែប្រួល តាំងពីចាញ់ Burnley មក។
ដោយឡែកសម្រាប់ Chelsea តាំងពីលោក Thomas Tuchel ចូលធ្វើអ្នកចាត់ការ មិនទាន់ចាញ់ទេ ដោយឈ្នះ៨ និងស្មើ៣ ទាត់ចូលគេ១២គ្រាប់ របូតតែ២គ្រាប់ប៉ុណ្ណោះ។ បច្ចុប្បន្នកំពុងឈរលេខ៤ ខណៈ Liverpool ដែលជាក្រុមការពារជើងឯកស្ថិតនៅលេខ៧។
សម្រាប់ការប្រកួតយប់មិញ Mason Mount ជាអ្នករកបានគ្រាប់ជ័យជម្នះ៕