ម៉ាត់ ណូរុន និង បឹងកេត ព្រមព្រៀងបន្តកុងត្រា៣រដូវកាល
ក្លិបបាល់ទាត់ បឹងកេត បានឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធ ម៉ាត់ ណូរុន ក្នុងការបន្តកុងត្រាថ្មីរហូត ដល់ទៅ៣រដូវកាលបន្ថែមទៀត ។
អតីតកីឡាករអគ្គិសនីកម្ពុជា បានបង្ហាញសមត្ថភាពយ៉ាងល្អក្នុងនាមជាខ្សែប្រយុទ្ធដោយអាចរកបានរហូតដល់ទៅ ១៥គ្រាប់ក្នុងពានរង្វាន់លីគកំពូលមកម្ពុជាកាលពីរដូវកាលមុន ដោយឈរនៅលេខរៀងទី២ជាកីឡាកររកគ្រាប់បាល់បានច្រើន ( Top scorer ) ដោតចាញ់កីឡាករ Private របស់ព្រះខ័នរាជស្វាយរៀង តែ១គ្រាប់ប៉ុណ្ណោះ ។
ម៉ាត់ ណូរុន បានផ្លាស់ពីក្លិប អគ្គិសនីកម្ពុជា ទៅចូលរួមជាមួយក្លិប បឹងកេត កាលឆ្នាំ ២០១៨ ដោយរូបគេបាន ជួយ បឹងកេត ឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន លើកដំបូងប្រចាំឆ្នាំ ២០១៩ និងពានលីគកំពូលកម្ពុជារដូវកាល ២០២០ ៕