Adama Traore មានទីផ្សារណាស់សំរាប់ក្លឹបធំៗចំនួនបីដែលកំពុងត្រូវការកីឡាករជាចាំបាច់
ទោះបីជាទីផ្សារទិញដូរកីឡាកររយៈពេលខ្លីត្រូវបានបិទកដោយ ក៏ក្រុមយក្សនៅអេស្ប៉ាញបានបង្ហាញចំណាប់អារម្មណ៏លើកីឡាករកំពុងរះរបស់ក្រមខ័ណ្ឌ Premier League មួយរូបដែរ។
Adama Traore ត្រូវបានក្រុមធំពីរចាប់អារម្មណ៏គឺ Real Madrid និង FC Barcelona ចង់នាំយករូបគេនៅពេលបញ្ចប់រដូវកាល ២០១៩/២០២០ នេះ។ ព្រោះក្រុមទាំងពីរនេះកំពុងជួបវិបត្តិកីឡាកររៀងៗខ្លួនទៅតាមទំរង់លេង។
ក្រុមចចកលឿង Wolves បានកំណត់តម្លៃខ្លួនរបស់អតីតយុវជនអ្នកមានបុណ្យរហូតដល់ទៅ ៩០លានផោន ដើម្បីអោយ Real Madrid និង Barcelona ពិចារណា ក្នុងនោះ Manchester United ក៏ត្រូវបានគេរាយការណ៏ថាមានចំណាប់អារម្មណ៏ដែរ។
កីឡាករឈាមជ័រ ម៉ាលី ដើមកំណើតអេស្ប៉ាញផ្លាស់ចេញពី Barcelona កាលពីឆ្នាំ ២០១៥ទៅកាន់ Aston Villa រួចផ្លាស់ចេញទៅ Middlesbrough កាលពីឆ្នាំ ២០១៦ ហើយក៏បន្តមកលេងនៅ Wolves មកដល់បច្ចុប្បន្នក្នុងឆ្នាំ ២០១៨ ក្រោយពីបង្ហាញខ្លួនអោយ Barcelona ឈុតធំបានតែមួយប្រកួតប៉ុណ្ណោះ៕