កីឡដ្ឋានមួយគិតពីបរិស្ថានដែលគេមើលរំលង កំពុងតែអភិវឌ្ឍន៏ខ្លួនទៅជាកីឡដ្ឋានមួយគ្មានពីរនៅលើលោក
The New Lawn គឺជាកីឡដ្ឋានរបស់ក្រុមបាល់ទាត់ Forest Green Rovers F.C ដែលកំពុងលេងនៅក្នុងលីគទី២របស់ក្របខណ្ឌបាល់់ទាត់អង់គ្លេស មានទីតាំងស្ថិតនៅតំបន់ Nailsworth ភាគខាងត្បូងឈាងខាងលិចប្រទេសអង់គ្លេស។
បើទោះបីជាមិនសូវជាល្បីដូចបណ្តាក្លឹបធំៗនៅលើលោក ក៏ម្ចាស់ក្លឹបមួយនេះបានយកចិត្តទុកដាក់លើបរិស្ថានពិភពលោកជាងលុយចំនូលរបស់ក្រុមទៅទៀត ព្រោះម្ចាស់ក្លឹបបានព្យាយាមបន្តិចម្តងៗរៀបចំកីឡាដ្ឋានមួយនេះអោយទៅជាកីឡដ្ឋានដែលប្រើប្រាស់វត្ថុធាតុដើមមិនប៉ះពាល់ដល់បរិស្ថាន។
អ្វីដែលជាចំនុចពិសេសរបស់ The New Lawn ដែលនិងលេចជារូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះគឺ ការប្រើប្រាស់ឈើមកសាងសង់ជារូបរាងថ្មី អមដោយសួនច្បារព័ណបៃតងហុំព័ទ្ធជុំវិញកីឡដ្ឋាន ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាសូឡាទាញយកថាមពលពីពន្លឺព្រះអាទិត្យជាដើម។
នេះជាការស្ថាបនាគិតពីផលប៉ះពាល់នៃបរិស្ថានពិភពលោករបស់ម្ចាស់ក្លឹប Forest Green Rovers គឺលោក Dale Vince ដែលបានចូលមកកាន់កាប់ក្លឹបនេះតាំងពីឆ្នាំ ២០១០ ក្រោមពាក្យមួយឃ្លារបស់លោកថា “មហិច្ឆិតាពណ៌បៃតងនៃកីឡាបាល់ទាត់”។
បើសិនលេចចេញជារូបរាងកាលណានោះ The New Lawn និងក្លាយជាកីឡដ្ឋានឈើដំបូងគេបង្អស់នៅលើពិភពលោក ក្រោមការរចនាពីក្រុមអ្នក Design ZHA (Zaha Hadid Architects)៕