
Man City មានទំនុកចិត្តផ្ទេរ Bellingham
Manchester City មានទំនុកចិត្តថា Jude Bellingham នឹងរំលង Real Madrid ឬ Liverpool ទៅលេងក្រោមការដឹកនាំរបស់លោក Pep Guardiola ។
យោងតាមកាសែតអង់គ្លេស SunSport បានឱ្យដឹងថា Real កំពុងនាំមុខការប្រជែងដណ្តើមយក Bellingham ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពជិតស្និទ្ធនឹង Man City ជឿជាក់ថាការរំពឹងទុកនៃការធ្វើការជាមួយលោក Guardiola គឺជាគុណសម្បត្តិមួយ ដែលជួយពួកគេបញ្ចុះបញ្ចូលខ្សែបម្រើវ័យ១៩ឆ្នាំរូបនេះឱ្យផ្លាស់ទៅកីឡដ្ឋាន Etihad ។ ក្រៅពីនេះ Man City ក៏បានត្រៀមខ្លួនសម្រាប់ហិរញ្ញវត្ថុដើម្បីដាក់ដេញថ្លៃតារាថ្មីនេះ។
Liverpool គឺជាគោលដៅដ៏មានសក្តានុពលមួយផ្សេងទៀតសម្រាប់ Bellingham នៅពេលលោក Jurgen Klopp បានសរសើរជាសាធារណៈម្តងហើយម្តងទៀតអំពីទេពកោសល្យរបស់ខ្សែបម្រើជម្រើសជាតិអង់គ្លេស។ Trent Alexander-Arnold និង Jordan Henderson ត្រូវបានគេនិយាយថាបានបញ្ចុះបញ្ចូលយុវជនរូបនេះទៅ Anfield នៅពេលដែលពួកគេទាំងពីរបានចូលរួមការប្រកួត World Cup 2022៕