បឹងកេត ក្លាយជាជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកដំបូង
ក្រុមបាល់ទាត់បឹងកេត បានក្លាយជាជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ (ថ្នាក់ជាតិ) ក្រោយពីបានយកឈ្នះក្រុមបាល់ទាត់ព្រះខន័រាជស្វាយ ដោយប៉េណាំទី ៥ ទល់ ៤ ក្រោយពីស្មើគ្នា ១ ទល់ ១ ក្នុងម៉ោងធម្មតា ។
បឹងកេតបាននាំមុនដោយកីឡាករ មុន វ៉ាន់ដា នាទីទី៤៨ ខណៈ ព្រះខ័នរាជស្វាយរៀង បានតាមស្មើមកវិញដោយ ១១ ម៉ែត្ររបស់ នុប តុលា នាទី៧០ បន្ទាប់ពី សេត រ៉ស៊ីប បង្កកំហុស ក្នុងតំបន់គ្រោះថ្នាក់ហើយអាជ្ញាកណ្តាលផ្តល់កាតក្រហមទៀតផង ។ ៩០នាទី រួមទាំងការបន្ថែមម៉ោង១១នាទី២ដងមិនមានលទ្ធផលប្រែប្រួលនោះទេ រហូតដល់ការ ទាត់បាល់១១ម៉ែត្រកាត់សេចក្តីហើយបឹងកេតធ្វើបានសម្រេចនឹងបានក្លាយជាម្ចាស់ជើងឯក ពានរង្វាន់សម្តេចលើកដំបូងប្រចាំឆ្នាំ ២០១៩ នេះ ៕