អ្នកគាំទ្រ Liverpool ពីរនាក់ខកខានមើលក្រុមរបស់ខ្លួនប្រកួត Champions League ដោយសារតែវង្វេងផ្លូវ
(BC-99)
នៅគ្រាដែលហង្សក្រហម Liverpool បានធ្វើដំណើរទៅកាន់ប្រទេសបែលហ្ស៊ិកដើម្បីប្រកួតជាមួយក្រុម Genk នាវគ្គជម្រុះក្នុងពូល E នៃក្របខណ័្ឌ UEFA Champions League ស្រាប់តែមានសេចក្តីរាយការណ៍មកថាប្រិយ៍មិត្តរបស់ហង្សក្រហម២នាក់បានវង្វេងផ្លូវលើចម្ងាយជាង១៦០គីឡូម៉ែត្រ។
គឺដោយសារតែភារសារហុល្លង់ Genk និង Gent មានការបញ្ចេញសូរសៀងស្រដៀងគ្នានិងការសរសេរក៏ខុសគ្នាតែមួយតួអក្សរចុងក្រោយទើបបានធ្វើអោយបុរសពីរនាក់ដែលជាអ្នកគាំទ្រក្រុម Liverpool ត្រូវចំណាយលុយចំនួន១៩០ផោនថ្លៃរថភ្លើងទៅកាន់ទីក្រុង Gent។
ការធ្វើដំណើរចេញពីអាកាសយានដ្ឋាន Brussels ទៅកាន់ទីក្រុង Gent លើចម្ងាយផ្លូវ១៦៥គីឡូម៉ែត្រអ្នកទាំងពីរមានការងឿងឆ្ងល់ថាហេតុអីក៏ក្នុងទូររថភ្លើងគ្មានអ្នកគាំទ្របាល់ទាត់ក្រុមទាំងសងខាងសោះអ៊ីចឹង។ ពេលទៅដល់គោលដៅគេទាំងពីរកាន់តែស្រងាកចិត្តថែមទៀតព្រោះតែទីលានបាល់ទាត់មានភាពស្ងាត់ជ្រងំនិងបានលើកយីហោរប្រកួត EUROPA League ទៅវិញ។ ពេលសួរអ្នកយាមទើបគេបញ្ជាក់ប្រាប់អ្នកទាំងពីរថានេះគឺជាក្លិប Gent មិនមែនក្លិប Genk ទេ។
តែចាត់ទុកជាសំណាងដែរទោះជាអ្នកទាំងពីរមិនបានមើល Liverpool យកឈ្នះ Genk ៤-១ ក៏ក្រុម Gent មានចិត្តទូរលាយអោយអ្នកទាំងពីរប្តូរសំបុត្រពួកគេមកជាសំបុត្រដែល Gent ធ្វើការប្រកួត EUROPA League ជាមួយ Wolfburg នាយប់ថ្ងៃព្រហស្បតិ៍នេះវិញ។