អ្នកមានបុណ្យ FC Barcelona ចំណាយលុយខ្ទង់លានទិញបានខ្សែការពារចំនូលថ្មីម្នាក់ទៀត
អ្នកមានបុណ្យ FC Barcelona បានសំរេចទិញយកកីឡាករថ្មីមួយរូបទៀតមកពង្រឹងក្រុមមុនបើករដូវកាលថ្មី ដែលនិងចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខ។
កីឡាករដែលអ្នកមានបុណ្យសំរេចចិត្តទិញយកមកនេះមានឈ្មោះថា Junior Firpo ជាកីឡាកររបស់ Real Beltis រដូវកាលមុន ធ្លាប់បានបង្ហាញខ្លួន ៣៨ប្រកួតនិងស៊ុតបញ្ចូលទីបាន ៥គ្រាប់។
ក្នុងនាមជាខ្សែការពារស្លាបឆ្វេងដែលកំពុងមានសមត្ថភាព បានធ្វើអោយ FC Barcelona ហ៊ានចំណាយលុយ ១៨លានផោននាំយករូបគេមកកាន់កីឡាកដ្ឋាន Camp Nou តែម្តង។
បច្ចុប្បន្នកីឡាករវ័យ ២២ឆ្នាំដែលមានដើមកំណើតក្នុងទីក្រុង Santo Domingo នៃសាធារណរដ្ឋដូមីណិកខេន កំពុងត្រៀមខ្លួនចូលហ្វឹកហាត់ជាផ្លូវការជាមួយក្លឹបថ្មីរបស់គេ ដើម្បីប្រកួតបើករដូវកាលថ្មី៕