អ្នកឈ្នះរង្វាន់ Pi Pay Fantasy សប្តាហ៍នេះពិន្ទុសុទ្ធតែជាង១០០
សប្តាហ៍ទី៣២នេះអ្នកដែលចូលរួមលេងកម្មវិធី Pi Pay Cambodia Fantasy ចំនួន៥បានឈ្នះរង្វាន់ ពីក្រុមហ៊ុន Pi Pay សុទ្ធតែរកបានពិន្ទុច្រើនពេលជាង១០០ពិន្ទុ តាមរយៈការដាក់កីឡាកររបស់គេដែលដាក់ចូលទាំង១១នាក់ ខណៈក្រុមមួយចំនួនលេងពីរប្រកួតក្នុងសប្តាហ៍តែមួយ ។
ក្នុងចំណោមអ្នកចុះឈ្មោះចូលលេងជាង២ពាន់នាក់ក្រុមដែលទទួលបានលេខ១ក្នុងសប្តាហ៍ទី២៧នៃបាល់ទាត់លីហ្គកំពូលរបស់អង់គ្លេងបានទៅលើលោក BORA SOK ដោយក្រុម Team របស់ លោករកបានពិន្ទុ ១២៨ តាមរយៈការដាក់ប្រធានក្រុម Hazard របស់ Chelsea ។
អ្នកលេខ២បានទៅលើក្រុម Anamy ដែលកាន់កាប់ដោយម្ចាស់ Khen Leakhena ដែលរកបានពិន្ទុ១១៧ ។
លេខ៣បានទៅក្រុម Mighty Red ដែលរកបានរហូត ១២១ ពិន្ទុ ប៉ុន្តែដោយសារផ្លាស់ប្តូរកីឡាករលើសកំណត់ ត្រូវដកពិន្ទុនៅសល់ត្រឹម ១១៧ ពិន្ទស្មើក្រុមលេខ២ ដែរ ។
អ្នកដែលឈ្នះរង្វាន់ទី៤ បានទៅលើក្រុម Winchester ដោយរកបានរហូត ១៣៣ ពិន្ទុ ប៉ុន្តែត្រូវដកវិញ ១៦ ក្រោយដូរកីឡាករច្រើនពេក ដូចនេះបានត្រឹមលេខ ៤ ។
អ្នកឈ្នះចុងក្រោយបានទៅលើក្រុម Shadow ដែលរកបានពិន្ទុ ១១៥ ក្រោយពីប្រើប្រាសកីឡាកររបស់គេ ទាំងអស់ដែលបានចូលលេង ។
សូមបញ្ជាក់ថា អ្នកដែលបានចូលរួមលេងក្នុង Pi Pay Cambodia Fantasy ត្រូវចុះឈ្មោះក្នុង ក្រុមហ៊ុន Pi Pay ដើម្បីអោយខាងក្រុមការងារងាយស្រួលបញ្ចូលទឹកប្រាក់អោយសម្រាប់ការឈ្នះរង្វាន់ របស់ពួកគេ ក្នុងសប្តាហ៍នីមួយៗ ៕