បើទោះជាសង់កីឡដ្ឋានថ្មីក៏ Spurs នៅតែចំណេញប្រាក់ 113 លានផោនជាប់កំណត់ត្រាពិភពលោក
(BC-99)
ក្រុម Tottenham Hotspur រកបានប្រាក់ចំណេញចំនួន 113 លានផោនបន្ទាប់ពីកាត់ពន្ធរួចកាលពីរដូវកាលមុន ហើយក៏បានវ៉ាចំនួនប្រាក់ចំណេញ 106 លានផោនដែលធ្វើបានដោយក្លឹបហង្សក្រហម Liverpool នៅដើមឆ្នាំនេះដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់ឆ្នាំ 2017-18 បានបង្ហាញពីប្រាក់ចំណូលរបស់ Spurs កើនឡើងពី 310 លានផោនដល់ 380 លានផោនដោយសារការលក់កីឡាករនិងចំនួនអ្នកគាំទ្រដែលបានជាវសំបុត្រសម្រុកទៅមើលការប្រកួតរបស់ពួកគេដែលបានជួលកីឡដ្ឋាន Wembley នៅក្នុងការប្រកួតនានា។
តាមរបាយការណ៍បានទម្លាយអោយដឹងថា បើទោះជាក្លឹបថ្មីដែលពួកគេបានសាងសង់ និងទើបតែបើកសម្ពោធអោយប្រើប្រាស់គឺបានចំណាយលុយដល់ទៅជាង 1 ពាន់លានផោនក៏ពិតមែនក៏ Tottenham នៅតែអាចចំណេញប្រាក់បានកប់ក្តោង។ ក្នុងនោះប្រាក់ចំណូលដែលបានពីការប្រកួតក្នុងក្របខ័ណ្ឌ Premier League បានកើនឡើងទ្វេដងពី 19 លានផោនដល់ 42,6 លានផោន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លទ្ធផលហិរញ្ញវត្ថុបានបង្ហាញថាក្លឹបមាន់ខ្នាយមាសនៅតែមានលទ្ធភាពប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុជាមួយក្រុមកំពូលទាំង 6 នៅអង់គ្លេសនាពេលបច្ចុប្បន្ន។