កីឡាករ Manchester United លេងបាល់ប្រកបដោយភាពរីករាយក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer
ជាការពិតណាស់ដែលការរត់ទាត់បាល់ទោះជាឋិតក្រោមបរិយាកាសដ៏អាប់អួរបែបណាក៏ដោយបើក្រុមកីឡាករសប្បាយចិត្តនិងលេង គេនិងទទួលបានលទ្ធផលល្អប្រសើរ ឬក៏ថាបើទោះជាចាញ់ក៏ចាញ់ទាំងពេញចិត្តដែរ។ យ៉ាងណាម៉ិញយើងឃើញក្រុមកីឡាកររបស់ បិសាចក្រហម Manchester United ហាក់ដូចជាបានកែរប្រែទម្លាប់នៃការប្រកួតក្រោមការដឹកនាំដោយគ្រូបង្វឹកបណ្តោះអាសន្ននារយៈពេលអន្តរកាលគឺ Ole Gunnar Solskjaer ដែលជាអតីតកីឡាកររបស់ក្លិបនេះនាចុងសតវត្សទី20ដើមសតវត្សទី21។ ទោះបីទើបតែដឹកនាំបាន2ប្រកួតក៏ពិតមែន តែបុរសសញ្ជាតិ ណ័រវេស៍ រូបនេះជួយអោយក្រុម Man Utd ស៊ុតបាល់បាន 8គ្រាប់និងរបូតវិញអស់ចំនួន2គ្រាប់ប៉ុណ្ណោះគឺឈ្នះ Cardiff City 1-5 និងឈ្នះ Huddersfield Town 3-1 ។
បើយើងបកមកមើលទម្រង់លេងរបស់ បិសាចក្រហម ឋិតក្រោមការគ្រប់គ្រងរបស់អតីតគ្រូ Chelsea, Real Madrid, Inter Milan លោក Jose Mourinho កាលពីដើមរដូវកាលកន្លងមក យើងប្រាកដជាមានការធុញទ្រាន់ទៅនិងក្បួនទប់ច្រើនជាងការវាយលុកជាក់ជាមិនខាន។ រូបមន្តឬទ្រឹស្តីរៀបជាប្រព័ន្ធលេងរបស់ Jose បានធ្វើអោយកីឡាករមួយចំនួនមានការមិនសប្បាយចិត្ត ហើយបានបណ្តាលអោយមានការបាក់ទឹកចិត្ត រហូតដល់ពួកគេលែងចង់សាមគ្គីជាក្រុមទៀតផង។ Jose បានធ្វើអោយមានការលេចឮនូវពាក្យចចាមអារាមស្តីពីការបែកបាក់ជាមួយកីឡាករ និងមានកីឡាករមួយចំនួនទៀតចង់ចាកចេញពី Old Trafford ទាំងខ្លួនគ្មានចេតនាចង់បែក។ យើងមិនអាចបន្ទោសលោក Jose តែម្នាក់បានទេ ព្រោះទម្រង់ធ្លាក់ចុះរបស់ Man Utd នាពេលកន្លងមកនេះក៏អាចបណ្តាលមកពីភាគីដ៏ទៃដែលនេះគឺជាបញ្ហាចាក់ស្រែសដែលយើងពិបាកយល់ផងដែរ តែជាឧទាហរណ៍គេក៏បានទាញអ្នកកាន់លុយ Edwood Ward មកផ្សាភ្ជាប់ផងដែរ។ ក្រៅពីនេះគឺបណ្តាលមកពីកីឡាករដែលមិនសប្បាយចិត្តចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំ ពួកគេបានរៀបចំជាប្រព័ន្ធនូវការកំណត់លទ្ធផល(មិនមែនជាករលក់តែជាការប្រឆាំងតវ៉ា) ពួកគេបានធ្វើអោយក្រុមលេងបានត្រឹមស្មើ ឬចាញ់ក្រុមដែលមានសមត្ថភាពខ្សោយជាង ពួកគេបានប្រកួតដោយមិនមានភាពស្វាហាប់ ពួកគេតែងសម្តែងអោយឃើញនូវភាពនឿយហត់ ពួកគេចង់ទាក់ទាញចំណាប់អារម្មណ៍ពីមហាជន អ្នកសារព័ត៌មាន គណៈកម្មការក្លិប និងឈានដល់ការដោះស្រាយ។ ទីបំផុត Jose ត្រូបានវបណ្តេញចេញមែន។
ស្ថាបនិកដ៏រុងរឿងរបស់ បិសាចក្រហម Man United Sir Alex Ferguson បានចង្អុលបង្ហាញម្តងទៀតនូវមនុស្សដែលអាចជួយស្រោចស្រង់ក្រុមសំណព្វចិត្តរបស់គាត់បានគឺបុរសមុខដូចតុក្កតានិងជួយអោយក្រុមគាត់ឈ្នះពានជាច្រើនតាំងពីឆ្នាំ 1996-2007 Solskjaer ។ ទស្សនៈរបស់អតីតរហ័សនាម Golden Boy រូបនេះសមញ្ញណាស់គឺ ក្រុមទាំងមូលត្រូវលេងតាមទម្រង់ចាស់របស់គ្រូតា Alex ដែលត្រូវយកការវាយលុកជាធំ ការលេងដោយក្តីរីករាយមិនមានសំពាធ ការដាក់កីឡាកររត់តាមជំនាញរបស់ពួកគេ ជាពិសេសគឺការប្រមូលផ្តុំកីឡាករអោយនៅជុំគ្នាជាសវាងមានកីឡាករដែលឋិតនៅឯកោរដូចជាករណីរបស់ Alexi Sanchez នាពេលកន្លងមកជាដើម។ លោក Solskjaer ក៏បានផ្តើមយកកីឡាករថ្នាលមកដាក់បញ្ចូលឈុតធំនិងបន្ស៊ាំពួកគេអោយក្លាយជាកីឡាករឈុតធំដើម្បីបន្ថយចំណាយទិញកីឡាករថ្លៃៗផងដែរ។
នាយប់ថ្ងៃអាទិត្យទី30ខាងមុខនេះ Man Utd និងត្រូវបើកទ្វារផ្ទះទទួលក្រុម Bournemouth ពីរថ្ងៃបន្ទាប់ពោលគឺនៅយប់ថ្ងៃទី2មករា2019 ពួកគេនិងធ្វើដំណើរទៅកាន់ទឹកដី St James Park របស់ក្រុម Newcastle United វិញម្តងខណៈដែលស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកដែលមាន CTN, CNC, MYTV ក៏និងផ្សាយបន្តផ្ទាល់ផងដែរ។ សូមរង់ចាំតាមដានទាំងអស់គ្នាថា Ole Gunnar Solskjaer អាចដឹកនាំក្រុមមួយនេះល្អដល់កម្រិតណា។