ឡូយមែន គ្រាន់តែធ្វើតាមលក្ខខណ្ឌនេះ អាចឈ្នះសំបុត្រមើលបាល់ទាត់មិត្តភាពកម្ពុជា-ម៉ាឡេស៊ី ៣សន្លឹក
សហព័ន្ធបាល់ទាត់កម្ពុជា ទើបបានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួន កាលពីយប់មិញ ដោយបង្ហាញលក្ខខណ្ឌងាយៗ ឲ្យប្រិយមិត្តគាំទ្របាល់ទាត់ អាចទទួលបានសំបុត្រ Free សម្រាប់ការទស្សនាការប្រកួតបាល់ទាត់មិត្តភាព កម្ពុជា – ម៉ាឡេស៊ី ដែលនឹងធ្វើឡើង នៅថ្ងៃទី ១០ខែកញ្ញា ឆ្នាំ ២០១៨ខាងមុខ។
ការចូលរួមកម្មវិធីនោះ គឺគ្រាន់តែ៖
១. ចូលទៅ Comment ពាក្យថា “ស៊ូ ស៊ូ កម្ពុជា vs ម៉ាឡេស៊ី!” នៅក្នុង page របស់សហព័ន្ធបាល់ទាត់កម្ពុជា
២. Mention មិត្តភក្តិ ១០នាក់ ក្នុង Comment
៣. Share រូបភាពក្នុងសហព័ន្ធបាល់ទាត់កម្ពុជា
អ្នកចូលរួម ១០នាក់ដែល “share” ខិតប័ណ្ណផ្សព្វផ្សាយនេះ ហើយនឹងត្រូវបានជ្រើសរើសដោយចៃដន្យពេលកណ្តាលអធ្រាត្រចូល ថ្ងៃ ០៣/០៩/២០១៨។
រង្វាន់៖
លេខ ១-១០ នឹងទទួលបានសំបុត្រប្រភេទ ១ (តម្លៃ ១ម៉ឺនរៀល) ចំនួន ៣សន្លឹក ចូលរួមទស្សនាផ្ទាល់ការប្រកួតមិត្តភាពអន្ដរជាតិកម្ពុជា ម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិ ទីក្រុងភ្នំពេញ វេលាម៉ោង ៦និង៣០នាទី នៅថ្ងៃទី ១០ខែកញ្ញា ឆ្នាំ ២០១៨។តោះ! ចូលរួមផ្សងសំណាងទាំងអស់គ្នា!
គួរជម្រាបជូនថា សំបុត្រនៃការប្រកួតមិត្តភាពនេះ ក៏នឹងចាប់ផ្តើមលក់ដល់សាធារណជន នៅថ្ងៃ ០១ខែកញ្ញា ឆ្នាំ ២០១៨ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច នៅពហុកីឡដ្ឋានជាតិ៕