
លោក Unai Emery ខំលួងចិត្ត A.Ramsey ដើម្បីឈ្នះ West Ham
អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Unai Emery បានប្រាប់ទៅ Aaron Ramsey ឲ្យផ្តោតលើការលេងបាល់ ហើយក្លឹបនឹងនិយាយពីរឿងកុងត្រាបន្តទៀត។ ការលើកឡើងរបស់លោក Unai Emery បែបនេះ ក៏ព្រោះតែកុងត្រារបស់កីឡាករវែលរូបនេះ នឹងត្រូវចប់នៅចុងរដូវក្តៅនេះហើយ ប៉ុន្តែលោក Emery ចង់ឲ្យ Ramsey នៅបន្ត ហើយលោកព្យាយាមប្រាប់ឲ្យគេប្រឹងប្រែងដើម្បីជួយក្លឹបសិន។
គួរជម្រាបជូនថា កីឡាករវែលវ័យ ២៧ឆ្នាំនេះ ត្រូវបានអវត្តមានពីជម្រើស ១១នាក់របស់ Arsenal ក្នុងការប្រកួត ២សប្តាហ៍មកហើយ ប៉ុន្តែរូបគេ អាចនឹងត្រលប់មកជួយ Arsenal វិញ នៅថ្ងៃសៅរ៍នេះ ពេលកាំភ្លើងធំជួបជាមួយ West Ham។ លោក Emery ធ្លាប់បានបង្ហើបថា អវត្តមានរបស់ Ramsey នេះ គឺដោយសារតែកីឡាករខ្សែបម្រើកណ្តាលរូបនេះ មិនផ្តោតលើការប្រកួត៕