Chelsea កៀកក្នុងការផ្ទេរយក Palmer ពី Man City
Chelsea ខិតជិតក្នុងការចុះហត្ថលេខាផ្ទេរយក Cole Palmer ពី Manchester City។
គេត្រូវបានរាយការណ៍ មិនទាន់ត្រូវបានយល់ព្រម1ដោយក្លិបនៅឡើយទេ តែការផ្លាស់ប្តូរទំនងជានៅរដូវក្តៅនេះ។
អ្នកចាត់ការ Mauricio Pochettino បាននិយាយថាក្រុមតោខៀវអាចនឹងសម្លឹងរកការនាំយកខ្សែប្រយុទ្ធមួយរូបបន្ថែមទៀតអំឡុងពេលទីផ្សារដោះដូរកីឡាករនេះ។
Palmer អាចលេងក្នុងតួនាទីផ្សេងៗទាំងក្នុងជួរមុខ និងខ្សែបម្រើ។
គេគឺជាផ្នែកមួយនៃក្រុមយុវជនរបស់អង់គ្លេស U21 ដែលបានឈ្នះជើងឯកទ្វីបអឺរ៉ុបអាយុក្រោម២១ឆ្នាំនៅរដូវក្តៅនេះ និងបានដុះដាលចេញពីថ្នាល Man City។
កីឡាករវ័យ២១ឆ្នាំរូបនេះបានចាប់ផ្តើមរដូវកាលថ្មីយ៉ាងល្អនៅ Man City និងរកគ្រាប់បាល់បញ្ចូលទីពេលឈ្នះ Uefa Super Cup លើ Sevilla និងពេលចាញ់ Community Shield ដោយ Arsenal ។
អ្នកចាត់ការ Man City លោក Pep Guardiola បាននិយាយថា Palmer នឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញក្នុងលក្ខខណ្ឌខ្ចីឡើយ ខណៈ West Ham ក៏ចង់បានដែរ៕