Chelsea បដិសេធសំណើ Man UTD ទិញ Mount ៤០លានផោន
សំណើរបស់ Manchester United សុំទិញខ្សែបម្រើ Mason Mount ក្នុងតម្លៃ៤០លានផោនត្រូវបានបដិសេធដោយ Chelsea។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។
ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបញ្ជាក់ថា ក្រុមបិសាចក្រហមហ៊ានឱ្យតែ៤០លានផោនប៉ុណ្ណោះ ព្រោះកិច្ចសន្យារបស់ Mount សល់តែមួយឆ្នាំទៀត ប៉ុន្តែ Chelsea បានដាក់តម្លៃ។
លោក Erik ten Hag អ្នកចាត់ការ Man UTD ចង់បានខ្សែប្រយុទ្ធទោល ដោយបង្ហាញចំណាប់អារម្មណ៍លើ Harry Kane។ តែជាមួយគ្នានេះ លោកក៏ចង់បានខ្សែបម្រើសមាសភាពដូច Mason Mount ដែរ៕