
វេលស៍ ទម្លាក់អ៊ុយក្រែន ឡើងជុំផ្ដាច់ព្រ័ត្រ World Cup លើកដំបូងក្នុងពេល៦៤ឆ្នាំ
ក្រុមបាល់ទាត់ជម្រើសជាតិវេលស៍បានឡើងទៅកាន់ជុំចុងក្រោយ FIFA World Cup 2022 នៅប្រទេសកាតារ ក្រោយឈ្នះអ៊ុយក្រែន ក្នុងវគ្គ play-off ដោយលទ្ធផល ១ទល់នឹង០។
Andriy Yarmolenko ភ្លាត់ធ្វើឲ្យបាល់ចូលទីខ្លួនឯងក្នុងនាទី៣៤ ពីការលើកហ្វ្រីឃីកដោយ Gareth Bale។
អ៊ុយក្រែនដែលទម្លាក់ស្កុតលែនប៉ុន្មានថ្ងៃមុន មានឱកាសគួរកត់សម្គាល់មួយចំនួន តែមិនអាចសម្រេចទីបាន ហើយវេលស៍ក៏ដូចគ្នា។
វេលស៍ធ្លាប់លេងនៅ final round ចុងក្រោយបង្អស់កាលឆ្នាំ១៩៥៨។ ពួកគេត្រូវឆ្លងចូលពូល B ជាមួយអង់គ្លេស, អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក៕