យ៉េន ឌីណា ឡើងផ្ដាច់ព្រ័ត្រប្រដាល់ តែសែន រ៉ាដេត បានត្រឹមមេដាយសំរឹទ្ធវ៉ូវីណាម
អ្នកប្រដាល់គុនខ្មែរ យ៉េន ឌីណា បានឆ្លងដល់វគ្គផ្ដាច់ព្រ័ត្រ យកមេដាយមាសហើយក្រោយឈ្នះកីឡាករថៃ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយពិន្ទុ នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា នេះ។
ក្នុងចំណោមកីឡាករគុនខ្មែរដែលបានទៅប្រកួតស៊ីហ្គេមនោះ គឺមានតែឌីណា ប៉ុណ្ណោះដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ខណៈអ្នកខ្លះទៀតបានធ្លាក់ត្រឹមជុំដំបូង និងអ្នកខ្លះបានមេដាយសំរឹទ្ធ។
ដោយឡែក កីឡាករ ទិន ឌិន ឬ សែន រ៉ាដេត បានត្រឹមមេដាយសំរឹទ្ធ ក្រោយចាញ់កីឡាករវៀតណាម ក្នុងកីឡាវ៉ូវីណាម វិញ្ញាសាប្រយុទ្ធ ដោយលទ្ធផល៤ទល់នឹង៨៕