អ៊ីរ៉ង់សង្ឃឹមខ្ពស់បើសិនពួកគេអាចឈ្នះគូរប្រកួតអ៊ីរ៉ាក់ក្នុងការប្រកួតនេះបាន
ជម្រើសជាតិអ៊ីរ៉ង់ និងអ៊ីរ៉ាក់នឹងត្រូវប៉ះគ្នាក្នុងការប្រកួតវគ្គជម្រុះ FIFA World cup ២០២២ តំបាន់អាស៊ី នៅថ្ងៃព្រហស្បតិ៍ (២៧ មករា)នេះ ដែលប្រទេសទាំងពីរនឹងត្រូវប្រជែងគ្នាក្នុងចំណោមសមាជិកផ្សេងទៀតក្នុងពូករបស់ពួកគេដើម្បីទទួលបានកៅអីមួយក្នុង FIFA World Cup Qatar 2022 ។
ក្នុងនោះពេលនេះអ៊ីរ៉ង់កំពុងតែនាំមុខគេក្នុងពូល A ដោយមាន 16 ពិន្ទុបន្ទាប់ពីការប្រកួត 6 លើក នាំមុខកូរ៉េខាងត្បូង 2 ពិន្ទុ និងនាំមុខ អារ៉ាប់រួម 8 ពិន្ទុទៀត។យ៉ាងណាមនៅក្នុងពូល A មាន៦ក្រុម ហើយក៏មានកម្ពុជាស្ថិតនៅពូលខ្លាំងនេះដែរ ជាក្រុមជើងខ្លាំង ហើយពួកគេមានសង្ឃឹមខ្ពស់ក្នុងការឆ្ពោះទៅ World Cup ។
សូមបញ្ចាក់ថាក្រុមបញ្ចប់ចំណាត់ថ្នាក់ក្នុងពូលនីមួយៗនៃវគ្គជម្រុះរបស់តំបន់អាស៊ី ពួកគេទទួលបានកៅអីទៅកាតានៅវគ្គផ្តាច់ព្រ័ត្រ ខណៈការប្រកួតនៅសល់បួនប្រកួតទៀត ហើយការឈ្នះលើអ៊ីរ៉ាក់ក្នុងការប្រកួតនេះនឹងនាំឱ្យអ៊ីរ៉ង់កាន់តែមានភាគរយកាន់តែខ្ពស់ទៅ World Cup 2022៕
- Monsoon