ខ្សែការពារចាស់វស្សា ទូច បញ្ចរ៉ុង ចូលរួមជាមួយក្លិប កោះកុង
ខ្សែការពារ ទូច បញ្ចរ៉ុង ដែលគ្រោងបញ្ចប់អាជីពកាលពីឆ្នាំ ២០២០ កន្លងទៅ បានសម្រេចចិត្តបន្តលេងជាមួយក្លិប កោះកុង ។
ខ្សែការពាររូបនេះបានជួយឱ្យបឹងកេតលើកពានលីគកំពូលកម្ពុជាឆ្នាំ ២០១២, ២០១៦, ២០១៧ និងពានរង្វាន់សម្ដេច ហ៊ុន សែន ឆ្នាំ២០១៩ ហើយរដូវកាលមុន រូបគេមិនសូវបានលេងនោះទេ ដោយសារមិនអាចប្រជែងជាមួយ យុវជនក្នុងតំណែងរបស់គេ ហើយត្រូវបានក្លិបផ្តល់ឱកាសធ្វើជាគ្រូបង្វឹកដល់ថ្នាលក្នុងក្លិប ។ ឆ្នាំ ២០២១ នេះរូបគេក៏សម្រេចបន្តអាជីពលេងលើទីលានវិញដោយចូលរួមជាមួយក្លិប កោះកុង ដែលត្រូវប្រកួតពានរង្វាន់ សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ២០២១ ដោយចាប់ផ្តើមនៅថ្ងៃនេះ ។
មុនចូលរួមជាមួយ បឹងកេត គេក៏ធ្លាប់លេងអោយក្លិប ប៉ូលិស និង ភ្នំពេញក្រោន ហើយជួយឱ្យក្លឹបភ្នំពេញក្រោនលើកពាន MCL មួយរដូវកាលដែរ គឺឆ្នាំ ២០១០ ។ សម្រាប់ជម្រើសជាតិវិញខ្សែការពារ ទូច បញ្ចរ៉ុង ធ្លាប់ជាប់ជម្រើសជាតិ U19 ក្នុងឆ្នាំ២០០៩-២០១០, U23 ឆ្នាំ ២០០៩ -២០១៣ និងឈុតធំនៅឆ្នាំ ២០១១ ៕