
ការប្រណាំង F1 ជាលើកដំបូងក្នុងប្រវត្តិសាស្តប្រទេសវៀតណាមត្រូវលុបចោលដោយសារកូវីដ១៩
ការប្រណាំងរថយន្ត Formula One ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាម ត្រូវបានលុបចោលជាផ្លូវការដោយសារតែជំងឺកូវីដ១៩។
ទីលាន Vietnamese Grand Prix ដំបូងឡើយគ្រោងនឹងធ្វើឡើងនៅខែមេសានាទីក្រុងហាណូយដែលជាការប្រណាំងទី៣នៃរដូវកាលនេះ ប៉ុន្តែមានការរាយការណ៍កាលពីខែមីនាថាវាកំពុងស្ថិតក្រោមការគំរាមកំហែង ព្រោះការរាតត្បាតនៃជម្ងឺ។
ដំបូងឡើយ អាជ្ញាធរទីក្រុងហាណូយសង្ឃឹមថា នឹងអាចដំណើរការការប្រកួតនៅខែវិច្ឆិកាវិញ ប៉ុន្តែអ្នករៀបចំកម្មវិធី Vietnamese Grand Prix បានអះអាងថា ការលុបចោលគឺជាជម្រើសតែមួយគត់ដើម្បីសុវត្ថិភាព។ ដោយឡែកចំពោះការលុបចោលនេះ អ្នករៀបចំកម្មវិធីបានបង្ហាញពីផលលំបាករបស់ខ្លួន និងធានាសងប្រាក់វិញរាល់សំបុត្រដែលបានលក់រួច។
គួរឱ្យដឹងថា ការរាលដាលនៃជម្ងឺកូវីដ១៩បានធ្វើអោយប៉ះពាល់យ៉ាងខ្លាំង ដល់ប្រតិទិននៃការប្រណាំងរថយន្ត Formula One ប្រចាំរដូវកាល ២០២០នេះ ដោយតាមគម្រោង ការប្រកួតត្រូវដំណើរការចំនួន២២ទីលាន ប៉ុន្តែក៏ត្រូវលុបចោលជាបន្តបន្ទាប់ សល់ត្រឹមតែ១៧ទីលានប៉ុណ្ណោះ។