
ស្រួង ភាវី ចាញ់កីឡាការិនីវៀតណាមបានត្រឹមមេដាយសំរឹទ្ធប៊ីយ៉ាការ៉ុម១បាំង
កីឡាការិនី ស្រួង ភាវី ទទួលបានត្រឹមមេដាយសំរឹទ្ធប៊ីយ៉ាការ៉ុម១បាំង ក្រោយចាញ់កីឡាការិនីវៀតណាម Kien Tuong Phung ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៥០ទល់២១ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែឧសភា។
កីឡាការិនីប៊ីយ៉ា ស្រួង ភាវី បញ្ជាក់ថា វិញ្ញាសាការ៉ុម១បាំងមិនមែនជាជំនាញគោលរបស់នាងទេ ទើបមិនអាចយកឈ្នះជើងខ្លាំងវៀតណាមក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន។ នាងថា ការ៉ុម៣បាំងទើបជាជំនាញគោលតែម្ដង ហើយក៏មានការប្រកួតច្រើនជាងការ៉ុម១បាំង។
នាងថា មូលហេតុចូលរួមប្រកួតវិញ្ញាសាបន្ថែមពីលើ៣បាំង ព្រោះចង់ឱ្យមហាជនស្គាល់កីឡាប៊ីយ៉ានេះកាន់តែច្រើនថែមទៀត។
ដូច្នេះហើយបានជាភាវីផ្ដាំផ្ញើទៅជនរួមជាតិដែលគាំទ្ររូបនាង កុំខកចិត្ត។ នាងក៏រីករាយព្រោះក៏អាចដណ្ដើមបានមេដាយមាសក្នុងវិញ្ញាសាការ៉ុម៣បាំងដែរ៕