អត្តពលិកអូឡាំពិក ២០២០ ដែលរកបានចំណូលច្រើនជាងគេ
Rory McIlroy, Novak Djokovic ស្ថិតក្នុងចំណោមអត្តពលិកចូលរួមអូឡាំពិក ២០២០ ដែលរកចំណូលបានច្រើនជាងគេ។
បើតាមសារព័ត៌មាន Forbes តារាវាយកូនហ្គោល Rory McIlroy ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥នៃបញ្ជីអត្តពលិកមានចំណូលច្រើនជាងគេដែលបានចូលរួមព្រឹត្តិការណ៍អូឡាំពិក ២០២០។ ក្នុងឆ្នាំ២០២០ គេរកចំណូលបាន៣២លានដុល្លារអាមេរិក។
គេក៏រកបាន២៩លានដុល្លារអាមេរិកដែលជាប្រាក់រង្វាន់ពីព្រឹត្តិការណ៍នានា។ ទន្ទឹមនឹងនេះគេក៏មានចំណូលពីធ្វើជាអ្នកតំណាងផលិតផល និងកម្មវិធីផ្សេងទៀត។
Novak Djokovic រកបាន៣៤លាន៥សែនដុល្លារកាលពីឆ្នាំមុន និងឈរលំដាប់ទី៤។ គេក៏រកបាន៣០លានដុល្លារពីប្រាក់រង្វាន់កម្មវិធីប្រកួតនានា។ កីឡាករស៊ែបរូបនេះមិនដែលឈ្នះមេដាយអូឡាំពិកទេ។
Damian Lillard កីឡាករបាល់បោះអាមេរិកឈរលេខ៣ក្នុងបញ្ជី ដោយមានចំណូល៤០លានដុល្លារអាមេរិក។ កីឡាករមកពីក្លិប Portland Traliblazer ដែលជាប់ក្នុងក្រុម All Stars ៦ដងក៏រកចំណូលបានពីផលិតផលនានា និងមាន brand ស្បែកជើងខ្លួនឯងទៀតផង។
Naomi Osaka ជាអ្នករកបានចំណូលច្រើនជាងគេលំដាប់ទី២។ នាងរកបាន៦០លានដុល្លារអាមេរិកកាលពីឆ្នាំមុន និងវ៉ាផុត Serena Williams។ Naomi តំណាងជប៉ុនប្រកួតវាយតេន្នីស។
កីឡាករបាល់បោះអាមេរិក Kevin Durant ជាអ្នករកចំណូលបានច្រើនជាងគេចំណោមអត្តពលិកនៅអូឡាំពិក ២០២០ ដោយរកបាន៧៥លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០។ ប្រាក់ឈ្នួលរបស់គេនៅក្លិប Brooklyn Nets owner គឺ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ គេក៏ធ្លាប់រួមចំណែកជួយក្រុមបាល់បោះអាមេរិកបានមេដាយមាសអូឡាំពិក២ដង កាលឆ្នាំ២០១២ និង២០១៦៕