Neymar លេងសើចដាក់ Leipzig បន្ទាប់ពី PSG បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League
(BC-99)
Neymar បានបង្ហាញការសប្បាយរីករាយរបស់ខ្លួនបន្ទាប់ពីក្រុម Paris Saint-Germain បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងរបស់ពួកគេ។
តារាឆ្នើមសញ្ជាតិប្រេស៊ីល Neymar JR បានជួយអោយក្រុម PSG កត់ត្រាជ័យជម្នះ ៣-០ លើក្រុម RB Leipzig ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងទីក្រុង Lisbon កាលពីរាត្រីថ្ងៃអង្គារដែលទើបតែកន្លងផុតទៅនេះ។
នៅលើបណ្តាញសង្គម Instagram ឯណោះវិញគេបានឃើញ Neymar បានបង្ហោះរូបលេងសើចមួយសន្លឹកដែលបានកាន់កែវដែលមានសញ្ញាភេសជ្ជៈ Red Bull ផងដែរ។
ក្រុមបាល់ទាត់ Leipzig ដែលធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League កាលពីយប់ម៉ិញនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Red Bull ដែលជាអ្នកឧបត្ថម្ភផ្តាច់មុខរបស់ Neymar ផងដែរ។
គួរបញ្ជាក់ដែរថា៣គ្រប់របស់ Paris Saint Germain កាលពីយប់ម៉ិញគឺជាការស៊ុតបាល់បញ្លទីដោយ Marquinhos, Angel Di Maria និង Juan Bernat នឹងរង់ចាំប្រកួតជាមួយក្រុម Bayern Munich ឬ Lyon នៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃអាទិត្យខាងមុខនេះ។