
វីរៈពណ៌ ក្មួយស្រីរបស់ ម៉ឺន សុភា ប្រកាសរកដៃគូប្រកួត(មានវីដេអូ)
គុនល្បុក្កតោ និង គុនខ្មែរ គឺជាក្បាច់គុនដែលប្អូនស្រី ថុល ពណ៌ ហៅ វីរៈពណ៌ បានរៀនសូត្រហ្វឹកហាត់ជាច្រើនឆ្នាំមកហើយ។ ក្នុងបទសំភាសន៍ជាមួយលោក យ៉េន ម៉ៅ ពិធីករកីឡានៅ CBS ប្អូនស្រីវ័យ២០រូបនេះបានរៀបរាប់ថា៖ ល្បុក្កតោ និង គុនខ្មែរ គឺជាក្បាច់គុនដែលប្អូនស្រីស្រលាញ់តាំងពីតូចមកម្លេះ ហើយក៏មានឈាមជ័រជាអ្នកហាត់ក្បាច់ទាំងនេះដែរនោះ ទើបបណ្តាលឲ្យចិត្តប្អូនស្រីស្រលាញចង់ហាត់ក្បាច់គុន គួបផ្សំនិងចង់អភិរក្សផងដែរ ព្រោះថា មនុស្សស្រីភាគច្រើនមិនចូលចិត្តហាត់ក្បាច់គុនទាំងនេះទេ ម្លោះហើយទើបប្អូនស្រីចង់លើកស្ទួយស្រីៗឲ្យងាកមកស្រលាញ់និងអភិរក្សក្បាច់គុនខ្មែរ ម្យ៉ាងវិញទៀត មនុស្សប្រុសអាចធ្វើបាន មនុស្សស្រីក៏អាចធ្វើបានដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ប្អូនស្រី វីរៈពណ៌ ដែលត្រូវជាក្មួយបង្កើតរបស់ ម៉ឺន សុភា ក៏បាននិយាយបន្ថែមទៀតថា ក្បាច់ល្បុក្កតោ គឺប្អូនហ្វឹកហាត់ជាង២ឆ្នាំមកហើយ ចំណែកឯក្បាច់គុនខ្មែរវិញគឺចូលហ្វឹកហាត់ជាមួយលោកគ្រូ ធន់ សុភា ទើបតែបាន៤ខែ ហើយក៏មិនមែនហ្វឹកហាត់ដើម្បីសុខភាពដែរ បើមានឳកាសឡើងប្រកួត ប្អូនស្រីនឹងប្រកួត បើអាចប្រកួតជាមួយកីឡាការិនីមកពីបរទេសកាន់តែប្រសើរ៕ ជាបន្តសូមស្តាប់សំដីដែលប្អូនស្រីនិយាយទាំងស្រុងនៅខាងក្រោមនេះ…..