ឃុន ឌីម៉ា ត្រូវចំណាយថវិកាជិត២ម៉ឺនដុល្លារដើម្បីព្យាបាលរបួស៣កន្លែងធំៗ
បន្ទាប់ពី ឃុន ឌីម៉ា ម្ចាស់មេដាយមាសស៊ីហ្គេមគុនខ្មែរ បានត្រឡប់ពីប្រទេសថៃដោយមិនបានព្យាបាលរបួសជាច្រើនកន្លែង ដោយសាតែគ្មានលទ្ធភាពព្យាបាល បានធ្វើឲ្យពុកម៉ែបងប្អូនដែលគាំទ្រគុនខ្មែរ ពិសេសគាំទ្រការប្រកួតរបស់ ឃុន ឌីម៉ា ចាប់ផ្តើមបបួលគ្នាប្រមូលថវិកាតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងនោះសហព័ន្ធប្រដាល់គុនខ្មែរ ក៏បានចេញមុខជួយសម្របសម្រួល ដោយឲ្យគ្រូពេទ្យប្រចាំជម្រើសជាតិជួយសម្រួលឲ្យ ឃុន ឌីម៉ា សម្រាកនៅមន្ទើរពេទ្យក្នុងស្រុក ដោយអាចទៅព្យាបាលរបួសនៅតាមបណ្តាពេទ្យរដ្ឋមួយចំនួន ដូចជា៖ ពេទ្យកាល់ម៉ែត្រ ពេទ្យអង្គឌួង ពេទ្យរុស្សី និង ពេទ្យលោកសង្ឃ ដែលមន្ទីរពេទ្យទាំងនោះជួយព្យាបាលរបួស ឌីម៉ា មិនយកថវិកាអ្វីទាំងអស់។ តែផ្ទុយមកវិញ ឃុន ឌីម៉ា មានបំណងចង់ព្យាបាលរបួសនៅក្រៅប្រទេសច្រើនជាងក្នុងស្រុក តែទោះបីជាយ៉ាងណាសហព័ន្ធគុនខ្មែរនៅតែប្រឹងប្រែងជួយឧបត្ថម្ភទៅតាមលទ្ធភាព ហើយក៏ស្នើសុំឲ្យសប្បុរសជនចូលរួមជួយដល់ ឌីម៉ា ដើម្បីគ្រប់ថវិកាចំនួន១៧០០០ដុល្លារក្នុងការព្យាបាលរបួសជាច្រើនកន្លែងផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមបញ្ជាក់ថា ឃុន ឌីម៉ា មានបញ្ហារបួស៣កន្លែងដែលត្រូវព្យាបាល ដូចជាកន្លែង ជង្គង់, ដុះសាច់ដុំកំភួនជើង និងប្រេះឆ្អឹងស្មងជើង ហើយការចំណាយអស់ច្រើនដូចនេះទើបត្រូវមកផ្ទះសិនដើម្បីស្វែងរកថវិការនិងកំណត់ថ្ងៃវះកាត់ ។ គួររំលឹកផងដែរថា បញ្ហារបួសរបស់គេបានចាប់ផ្តើមធ្វើទុក្ខខ្លាំងក្រោយពីធ្វើការប្រកួតជាមួយកីឡាករ កែវកាំងវាន់ កាលពីខែ មិថុនា កន្លងទៅនាសង្វៀន អាស៊ីអគ្នេយ៍ ដែលធ្វើអោយគេខកខានការប្រកួតស៊ីហ្គេមក្នុងនាមជាម្ចាស់មេដាយមាសនិងការប្រកួតដណ្តើមខ្សែក្រវាត់នៅ ភី អ៊ិន អ៊ិន ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បន្ទាប់ពីព័ត៌មានក្នុងស្រុកបានចេញផ្សាយយ៉ាងព្រោងព្រាតអំពីរឿងទាំងនេះ ក៏មានសប្បុរសជនមួយចំនួនបានចូលរួមផងដែរ ក្នុងនោះយើងឃើញមានដូចជា លោក ម៉ា ស៊ីថេត ប្រធានចាប់គូកីឡាគុនខ្មែរ CBS បានឧបត្ថម្ភ ៥០០ដុល្លារ លោក មាន សំអុល ខាងគោជល់ បានឧបត្ថម្ភ ៥០០ដុល្លារ ក្នុងនោះក៏ឃើញមានសប្បុរសជនមួយចំនួនទៀតក៏ចាប់ផ្តើមរៃថវិកាដើម្បីជួយ ឌីម៉ា ដូចគ្នា៕