
Zidane ត្រៀមយកកីឡាករម្នាក់ទៀតមកកាន់ Real Madrid ក្នុងខែមិថុនានេះ
Zinedine Zidane ត្រូវបានគេរាយការណ៍មកថា កំពុងសំរេចចិត្តចុះហត្ថលេខានាំយកខ្សែបំរើ Christian Eriksen ពីមាន់ខ្នាយមាស Tottenham Hotspur មកកាន់ Real Madrid ក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយទំរង់របស់ស្តេចសត្រូវការជាចាំបាច់នៅប្រព័ន្ធបំរើកណ្តាល។
ជាមួយគ្នានេះដែរ Eriksen ក៏បានបញ្ជាក់កាលពីដើមខែថា រូបគេមានគំរោងចង់ផ្លាស់ប្តូរក្លឹបដើម្បីទទួលបាននៅការប្រកួតប្រជែងថ្មីបន្ថែមទៀតក្នុងអាជីពជាកីឡករ ដោយគ្រោងនិងចាកចេញនៅអំឡុងទីផ្សារដោះដូរកីឡាករនេះតែម្តង។
បច្ចុប្បន្នអធិរាជស កំពុងផ្តោតអារម្មណ៏ពិចារណាយ៉ាងខ្លាំងលើការចង់បានខ្សែបំរើ Paul Pogba របស់ Manchester United ដើម្បីយកមកបំពេញចន្លោះនៅប្រព័ន្ធបំរើកណ្តាល ស្របពេលដែលកីឡាករបារាំងរូបនេះក៏ចង់ចាក់ចេញពីបិសាចក្រហមផងដែរ៕